ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការគ្រប់គ្រង ការរៀបចំការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ តាមប្រព័ន្ធវីដេអូ (Zoom)។គោលបំណង នៃកិច្ចប្រជុំគឺដើម្បីផ្សព្វផ្សាយ ដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក បានជ្រាប និងត្រៀម៖-រៀបចំការអនុវត្តការគ្រប់គ្រង ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ-រៀបចំការងារគ្រប់គ្រងមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលប្រជាពលករមកពីប្រទេសថៃ ដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ-១៩ បំប្លែងថ្មី (Delta)-ផ្សព្វផ្សាយ និងរៀបចំផែនការចាក់វ៉ាក់សាំងដល់កុមារ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ-បញ្ហាផ្សេងៗ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/216170418_4008788345916041_5082628962164392504_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/223819429_4011089105685965_4417136399152457839_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/228713888_4011089532352589_8144757909465160136_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/220390944_4011089425685933_4860331966642675155_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/218892346_4011089599019249_5104229928627996751_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/217683802_4011089809019228_1715411980404516659_n.jpg)