រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្តាល បាននាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន១១០វត្ត ស្ថិតនៅវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្រុកពញាឮ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក មន្ត្រីរាជការ នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាវចំនួន១១០វត្ត មកពីស្រុកមុខកំពូល ស្រុកពញាឭ និងស្រុកអង្គស្នួល នៅវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្រុកពញាឮ។មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ។សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនមាន៖-ប្រគេនវត្តសម្តេចព្រះមេគណខេត្ត ៖ បច្ច័យ ៣លានរៀល, ទៀនព្រះវស្សា០១គូ, អង្ករ៥០០គីឡូ,ទឹកសុទ្ធ១០កេះ,មី១០កេះ, ត្រីខ២០យួរ, សាដក់០១, ម៉ាស់ ០១កេះ, អាល់កុល០២កាន។ -ប្រគេនព្រះអនុគណក្រុង ស្រុកទាំង១១វត្ត ក្នុង១វត្ត បច្ច័យ ១លានរៀល, ទៀនព្រះវស្សា០១គូ, អង្ករ៣០០គ.ក,ទឹកសុទ្ធ០៥​កេស, មី១០កេស, ត្រីខ១០យួរ ,សាដក់០១, ម៉ាស់០១កេស,អាល់កុល០១កាន។-ប្រគេន វត្ត អាស្រម និងពុទ្ធមណ្ឌល ចំនួន៩៨ ទៀត បច្ច័យ៤០ម៉ឺនរៀល, ទៀនព្រះវស្សា០១គូរ, អង្ករ ២០០គ.ក, មី០៥កេស, ត្រីខ១០យួរ, ទឹកសុទ្ធ០៣កេស សាដក់០១, ម៉ាស់២០ប្រអប់ និងអាល់កុល០១កាន៕

អត្ថបទទាក់ទង