រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយ ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជាត្រីខ ចំនួន១០០០កេស និងថវិកា៤០លានរៀល ពីលោក ហេង ឡុង តំណាងឧញ៉ា ឡេង ណាវ៉ាត្រា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់ ឧញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល តាមរយៈការផ្ដល់អំណោយ ត្រីខ និងថវិកា ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលសកម្មភាពនេះ ប្រកបដោយទឹកចិត្តសប្បុរស និងសុទ្ធាជ្រះថ្លា។

អត្ថបទទាក់ទង