រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ ឯកឧត្តម ជូ វិជិត្ត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល មកប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺកូវីដ-១៩ ដែរពិធីប្រគល់ និងទទួលអំណោយនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តផងដែរ។

ឯកឧត្តម ជូ វិជិត្ត បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានរៀបចំវិធានការច្បាស់លាស់ក្នុងការគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ ដោយបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និងសម្រាក់ព្យាបាលជំងឺបានយ៉ាងល្អប្រសើ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែប្រសើថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង ៣ការពារ ។

ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបាននាំយកអំណោយដ៏ថ្លៃថ្លានេះ មកប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល ហើយអំណោយមនុស្សធម៌ដ៍ថ្លៃថ្លាទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់រដ្ឋបាលខេត្ត ដែលកំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ឯកឧត្ដម អភិបាលខេត្ត បានសន្យាថា និងនាំយកអំណោយ មនុស្សធម៌ទាំងអស់នេះ យកទៅប្រើប្រាស់ឲ្យបានចំទិសដៅ នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្តឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។

គួបញ្ជាក់ផងដែរថា អំណោយរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែរបានប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន៖ អង្ករ ៥០ តោន មី ៤០០០កេស ត្រីខ ២០០០យួរ ទឹកត្រី ៦៧៥៩យួរ ទឹកស៊ីអ៉ីវ ១០០០យួរ និងឱសថបុរាណចិន លៀនហ័រ គីងវិន ចំនួន ១៤០០០ប្រអប់។

អត្ថបទទាក់ទង