ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ អាជ្ញាធរស្រុកនៅតាមដងទន្លេក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវមានវិធានការអោយបានម៉ឹងម៉ាត់ ចំពោះបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនតាមវិធានការច្បាប់។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះត្រួតពិនិត្យផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១។
ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានជ្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការអោយបានតឹងរឹង តាមនិតិវិធីច្បាប់ដោយគ្មាននការយោគយល់ចំពោះបែត្រី និងផ្ទះបណ្តែតទឹកដែលខុសច្បាប់ ។
ឯកឧត្តមអភិបាលបានបន្តថា អាជ្ញាធរស្រុកត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់បំផុត ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេឡើងវិញ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូខាត់ធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និង ប៉ះពាល់ដល់សោភ័ណ្ឌភាពតាមដងទន្លេ និងសុខភាពរបស់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកក្នុងទន្លេជាប្រចាំថ្ងៃផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/198595057_3882677378527139_8110611295342475406_n-2.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/199073287_3885343448260532_9208267482166447907_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/199948728_3885344214927122_3802565519884986651_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/199521314_3885344101593800_6562386699498578362_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/194251893_3885343121593898_7800430726238859533_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/199235668_3885343244927219_5271247861320500839_n.jpg)