រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមហ៊ុន អេស ស៉ី ហ៊្វូជ ប្រដាក់ ឯ.ក (S.C FOOD PRODUCTS.LTD) បាននាំយកអំណោយ ជូនដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីក្រុមហ៊ុន អេស ស៉ី ហ៊្វូជ ប្រដាក់ ឯ.ក (S.C FOOD PRODUCTS.LTD) ដែលបានឧបត្ថម្ភនូវ នំ ៧ប្រភេទចំនួន ១៥៧០កេស សម្រាប់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ក្នុងស្រុកកណ្ដាលស្ទឹងដើម្បីរួមចំណែកក្នុងការចូលរួមទប់ស្កាត់ នឹងជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងឆ្លងរាលដាលនៅក្នុងស្រុកកណ្ដាលស្ទឹង។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអរគុណយ៉ាងជ្រាជ្រៅ ចំពោះអំណោយ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបានទាន់ពេលវេលា និងក្នុងកាលៈទេសៈដែលស្រុកកណ្ដាលស្ទឹង កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាទូទាំងខេត្តកណ្ដាលផងដែរ ៕

អត្ថបទទាក់ទង