ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល ទទួលបានម៉ាស ចំនួន២០កេសធំ ស្មើនឹង៥ម៉ឺនបន្ទះ បានមកពីការផ្ដល់ជូនដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងនោះឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ចូលរួមជាមួយដោយថ្នាក់ដឹកនាំខេត្ត នាយក នាយករងរដ្ឋបាលខេត្ត បានចូលរួមទទួលពី ឯកឧត្ដម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលបានឧបត្ថម្ភម៉ាស ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/192098708_3877693075692236_1793370258274118106_n-3.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/198108665_3879511115510432_7459854733062104226_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/192466637_3879511005510443_5621347406159786456_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/196509889_3879510682177142_7706492813243348710_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/193717147_3879511608843716_2236325559525881816_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/197121441_3879511395510404_6929149525375961316_n.jpg)