រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ករជំងឺកូវីដ-១៩ នៅក្នុងបរិវេណ វត្តភូមិថ្មី ស្ថិតក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ករជំងឺកូវីដ-១៩ នៅក្នុងបរិវេណ វត្តភូមិថ្មី ស្ថិតក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំពោះការចាក់វ៉ាក់សាំងនេះនិងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដែរនិងត្រូវចាក់ជូនប្រជាពលរដ្ឋចំនួន ១០ឃុំ ក្នុងនោះមាន ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ឃុំព្រែពួច ឃុំពើក ឃុំតំណាក់ ឃុំសំរោងលើ ឃុំលំហាច ឃុំទួលព្រេជ និងឃុំម្កាក់ ហើយត្រូវបានបែងចែកជា០៤ទីតាំងដូចជា ទីតាំងទី០១ វត្តភូមិថ្មី ទី០២វត្តអង្គសម្ពលី ទី០៣សាលារៀនចិនឆេង ម៉េង ទី០៤វត្តឱង្គារ។ គួរបញ្ជាក់ថា ក្នុងឃុំទាំង១០នេះមានប្រជាជនសរុប ៨០,៨២៦នាក់ ស្រី៣៨,០៨៣នាក់ និងបានចាក់វ៉ាក់សាំងការពាររួចរាល់ចំនួន១២,១៧០នាក់ ស្រី៦,២២១នាក់ និងអ្នកមិនទាន់បានចាក់ ៦៨,៦៥៦នាក់ ស្រី៣១,៨៦២នាក់។

អត្ថបទទាក់ទង