ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានធ្វើពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង សរុប ចំនួន ៦៩នាក់។
ក្នុងឱកាសនោះ បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន ៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១០០.០០០រៀលផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/193226814_3874482206013323_6168138351345906318_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/193277301_3874482079346669_7589481126557673948_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/197397613_3874483149346562_6171834273430042981_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/190680988_3874482402679970_658943857511269349_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/193064071_3874482642679946_2539072727296170139_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/198645384_3872060686255475_9076574051618790646_n-3.jpg)