រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែ ឧសភា ឆ្នាំ២០២១

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែ ឧសភា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយកនាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុង ស្រុក ។កិច្ចប្រជុំនាព្រឹកនេះគឺដើម្បីពិនិត្យ អំពីលទ្ធផល សកម្មភាព បញ្ហាប្រឈម ក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជុំវិញខេត្ត ជាមួយអាជ្ញាធរក្រុង-ស្រុក និងមានសាមគ្គីភាពគ្នាបានយ៉ាងល្អ ក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្តនូវផែនការយុទ្ធសាស្ត្ររបស់ខេត្តនាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្នុងស្រុក-ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាទំនាស់នានា ដែលនៅមានសេសសល់ក្នុងភូមិសាស្រ្តខេត្តកណ្ដាល និងដើម្បីយល់ច្បាស់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព ។

អត្ថបទទាក់ទង