រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជន

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានទទួលអំណោយពីឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ។

ឆ្លៀតឱកាសនាពេលនេះដែរ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយដែលបានមកពីសប្បុរសជននានា កន្លងមក ក៏ដូចជាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកដែលបានរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកណ្តាល បានទទួលពីឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ រួមមាន ទឹកសុទ្ធចំនួន ៥០០កេស មីជាតិចំនួន ៥០០កេស ថ្នាំប៉ារ៉ា ចំនួន ១០កេស ស្មើនឹង ២០០.០០០គ្រាប់ និងថ្នាំ Vitamin C ចំនួន ១០កេស ស្មើនឹង ៣២០.០០០គ្រាប់ ។

អត្ថបទទាក់ទង