រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បងប្អូន កម្មករ កម្មការិនី ចំនួន២៦៨នាក់ នៅស្រុកអង្គស្នួល បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះវិញ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន កម្មករ កម្មការិនី ចំនួន២៦៨នាក់ នៅស្រុកអង្គស្នួល បានដែលជាសះស្បើយពីជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះវិញ នៅរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ២៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញអោយឃើញនូវការសហការគ្នាបានល្អរវាងក្រុមគ្រូពេទ្យ និងបងប្អូនដែលជាអ្ន្ជកជម្ងឺដែលបានអនុវត្តយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បាន ថ្លែងនូវការកោតសរសើរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩ នៅក្នុងស្រុកអង្គស្នួល ហើយ បានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយទាំង២៦៨ នាក់ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ ថ្ងៃ ក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តនូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ឱ្យបានគ្រប់គ្នា។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឧបត្ថម្ភដល់បងប្អូនទាំង ២៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១០ គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី១យួរម៉ាស ១ ប្រអប់ និងថវិកា ៤ម៉ឺនរៀល ។

សូមបញ្ជាក់ថា៖អ្នកជំងឺកូវីដ១៩ បានកំពុងសំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលទូទាំងស្រុក នៅសល់សរុបចំនួន ៧៧៦នាក់ បានជាសះស្បើយ និងបានវិលត្រលប់ទៅផ្ទះវិញចំនួន ៥៣៨នាក់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៤,១៤១គ្រួសារ ស្មើនឹង៩,៧៥៣នាក់ ស្រី ៥,៥៩១នាក់៕

អត្ថបទទាក់ទង