រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋក្រីក្រ ចំនួន ១២០គ្រួសារស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ បានទទួលអំណោយពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

ខេត្តកណ្តាល ៖ កាលពីនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងអជ្ញាធរក្រុង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋក្រក្រី និងរងផលប៉ះពាល់ដោយជំងឺកូវិដ-១៩ ចំនួន ១២០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយអនុវត្ត វិធាន ៣ការពារ និង៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែលលាងដៃ និងរក្សាគម្លាតបុគ្គល ដើម្បីកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាល ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដែលតំរូវឲ្យតែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍។

ត្រូវរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ជាមួយអជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈបានឆាប់រហ័សនាពេលខាងមុខនេះ។ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះអំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ទោះបីអំណោយទាំងអស់នេះមិនច្រើនក្ដី តែអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រា និងអាចកាត់បន្ថយការលំបាកមួយចំណែកតូចផងដែរ។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រក្រី និងរងផលប៉ះពាល់ដោយជំងឺកូវិដ-១៩ ក្នុងសង្កាត់ដើមមៀន នាឱកាសនោះរួមមាន ១២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ ទឹកត្រី ១យួរ មី ១កេស ត្រីខ២យួរ និងម៉ាស់ ១ដុំ។

អត្ថបទទាក់ទង