រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អង្គការទស្សនះពិភពលោក world vision ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីទៅដោះស្រាយជី​វ​ភា​ពជូនប្រជា​ព​លរដ្ឋប្រឈម​​បញ្ហាជំងឺឆ្លងកូវីដ-​១៩ ក្នុងខេត្តកណ្ដាល

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយពីអង្គការទស្សនះពិភពលោក ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

លោកនាយករដ្ឋបាលខេត្ត បានថ្លែងថា អំណោយដែលបានមកនាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនៅផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្តកណ្តាល។

ឆ្លៀតឱកាសនេះ លោកនាយករដ្ឋបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់អង្គការទស្សនះពិភពលោក ដែលជាសប្បុរសជន ដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។

សូមបញ្ជាក់ថា៖ អំណោយដែលរដ្ឋបាលខេត្តកណ្ដាល ទទួលបានព រួមមាន៖ អង្ករ ចំនួន ៣តោន ម៉ាស៥កេសធំ ស្មើនិង២៥០ ប្រអប់៕

អត្ថបទទាក់ទង