រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញសួរសុខទុក្ខវរៈកងទ័ព​ជួរមុខ​នៅព្រៃចាន់ កំពុងសម្រាកព្យាបាល​ ជំងឺគ្រុនឈាម នៅមន្ទីរពេទ្យ​បង្អែកជ័យជំនះ​ ក្រុងតាខ្មៅ

+++++++++++++++++++ខេត្តកណ្តាល​ ៖ ល្ងាច​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល​ បានអញ្ជើញចុះសួរសុខទុក វរៈកងទ័ព​ជួរមុខ​នៅព្រៃចាន់ ពលទោ​ ចេង កុសល ពលទាហាន កងការពារព្រំដែនលេខ៥០៣​កងឯកភាព យោធភូមិភាគទី៥ កំពុងសម្រាកព្យាបាល​ ជំងឺគ្រុនឈាម នៅមន្ទីរពេទ្យ​បង្អែកជ័យជំនះ​ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងបាននាំយក និងថវិកាមួយចំនួនប្រគល់ជូនផងដែរ។ មានប្រសាសន៍ក្នុងឱកាសនេះដែរ​ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាល​ ជំងឺគ្រុនឈាមនេះ​ ឱ្យឆាប់បានជាសះស្បេីយ​ និងឆាប់​មានសុខភាពល្អឡេីងវិញ។ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ប្រមុខថ្នាក់ដឹកនាំយើង គឺតែងតែនៅកៀកកិត និងតែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន ពិនិត្យមើលពីជីវភាពការរស់នៅក៏ដូចជា សុខទុក្ខប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់នៅកណ្ដោចកណ្ដែង និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររបស់យើងឡើយ។

អត្ថបទទាក់ទង