ខេត្តកណ្តាល៖នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគី (ដើមបណ្តឹង និងចុងបណ្តឹង) មុននឹងឈានដល់ការអនុវត្តតាមអំណាចសាលដីកា របស់សាលាដំបូងខេត្តកណ្តាល ស្ថិតនៅភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល នាពេលខាងមុខ ដោយបានការអញ្ជើញចូលរួមពី អង្គភាពអាជ្ញាសាលា កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។








