ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវិស័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅរោងភាពយន្តចំនួន ២ទីតាំង គឺនៅរោងភាពយន្ត Yo Yo Movie & KTV និង Mac theather ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោកស្រីនាយករងសាលាខេត្ត ព្រះរាជអាជ្ញា កងកម្លាំង និងមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ ពិនិត្យមើលសកម្មភាពអាជីវកម្មរបស់រោងភាពយន្ត និងទីតាំងកំសាន្ត (Yo Yo Movie & KTV និង Mac Theater) ដើម្បីធានាថាបានអនុវត្តត្រឹមត្រូវតាមច្បាប់ បទដ្ឋានបច្ចេកទេស និងមានលិខិតអនុញ្ញាតអាជីវកម្មស្របទៅតាមច្បាប់។ លោកជំទាវបានសំណូមពរ ឱ្យម្ចាស់ជីវកម្មត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិតាមគោលការណ៍ណែនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។សូមរៀបចំ និងត្រួតពិនិត្យបញ្ជីភាពយន្ត ឬមាតិកាដែលត្រូវចាក់ផ្សាយឱ្យបានម៉ត់ចត់ ដោយចៀសវាងដាច់ខាតនូវរូបភាព អាសអាភាស អំពើហិង្សាជ្រុលហួស ឬខ្លឹមសារដែលប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីជាតិ។








