រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យពិភាក្សាការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារអនុវត្តយុទ្ធនាការពលរដ្ឋល្អ

ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល និងជាប្រធានក្រុមការងារ យុទ្ធនាការពលរដ្ឋល្អ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៦នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារអនុវត្តយុទ្ធនាការពលរដ្ឋល្អ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រី ក្រុមការងារអនុវត្តយុទ្ធនាការពលរដ្ឋល្អ ខេត្តកណ្តាល នៃក្រុមប្រតិបត្តិផែនការសកម្មភាពការងាររបស់ (ស.ស.យ.ក) ខេត្តកណ្តាលផងដែរ។ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានផ្តោតសំខាន់ទៅលើការពិនិត្យ និងកំណត់ទិសដៅអនុវត្តសកម្មភាពឱ្យមានភាពច្បាស់លាស់ ស្របតាមផែនការរបស់ ស.ស.យ.ក ថ្នាក់ជាតិ ព្រមទាំងពង្រឹងការសម្របសម្រួលរវាងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យការអនុវត្តយុទ្ធនាការ «ពលរដ្ឋល្អ» ទទួលបានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។

អត្ថបទទាក់ទង