រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី២៥ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល

+++++++++ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតី លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន (គ.ក.ស.ក) ខេត្ត កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ សំដៅលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់ស្ត្រី និងកុមារក្នុងខេត្កណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក (គ.ក.ស.ក)ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។ សូមជម្រាបថា កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួនដូចជា៖ ១.ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា របស់ គ.ក.ស.ក ខេត្ត (លើកទី២៤) អាណត្តិទី៤ ឆ្នាំ២០២៦។ ២.ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៦។ ៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងវិស័យពាក់ព័ន្ធនានា។ ៤. ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងផែនការសកម្មភាពរបស់ គ.ក.ស.ក.ខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៦។ ៥.បញ្ហាផ្សេងៗ។ ៦. មតិបូកសរុប និងបិទអង្គប្រជុំ។

អត្ថបទទាក់ទង