រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ បានអញ្ជើញអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុម ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា បាននាំយកទៀនចំណាំព្រះវស្សាចំនួន១២គូ និងទេយ្យទានជាច្រើនទៀត ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកថ្វាយ-ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ចំពោះសម្តេចសង្ឃ-ព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ។









