រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនដល់វត្ត ចំនួន ១៦វត្ត ក្នុងក្រុងតាខ្មៅ

++++++++++++++++++++++++++ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការ រដ្ឋបាលខេត្តកណ្តាល បានអញ្ជើញរៀបចំពិធីនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៦វត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ការនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ នាពេលនេះ គឺដើម្បីទ្រទ្រង់ដល់ព្រះសង្ឃក្នុងការបំពេញវត្តប្រតិបត្តិ សិក្សារៀនសូត្រធម៌វិន័យ ក្នុងអំឡុងពេលចូលព្រះវស្សារយៈពេល ៣ខែ។ ដែលទង្វើ និងទឹកចិត្តជ្រះថ្លានេះ មិនត្រឹមតែជាការចូលរួមលើកស្ទួយ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសាងកុសលផលបុណ្យ ដើម្បីប្រាថ្នាសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាលទាំងមូលផងដែរ។ក្នុងឱកាសនោះដែររដ្ឋបាលខេត្តកណ្ដាល បាននាំយកគ្រឿងទេយ្យទាន និងបច្ច័យប្រគេនក្នុងមួយវត្តៗ រួមមាន៖បច្ច័យ៖ ១ លានរៀល (១,០០០,០០០ រៀល)ទៀនវស្សា៖ ១ គូរស្លាដក៖ ១អង្ករ៖ ២០០ គីឡូក្រាមទឹកសុទ្ធ៖ ១០កេសភេសជ្ជៈ៖ ១០កេសមី៖ ១០ កេសត្រីខ៖ ១០ យួរទឹកត្រី៖ ០៤ យួរទឹកស៊ីអ៊ីវ៖ ០៤ យួរតែ៖ ៥ គីឡូក្រាមទឹកដោះគោខាប់៖ ១ កេសស្ករស៖ ១ បាវម៉ាស៊ូត៖ ១ កាន (៣០ លីត្រ)

អត្ថបទទាក់ទង