រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ)

++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកនៃ អគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ) កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងកិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ) នេះគឺមានគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការការពារ និងជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្លងដែន និងរៀបចំយន្តការសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងផ្នែកពាក់ព័ន្ធ ឱ្យកាន់តែមានភាពរលូន ច្បាស់លាស់ និងទាន់ពេលវេលា។

អត្ថបទទាក់ទង