ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ក្រោមអធិបតី ឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោង។

