រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត ម៉ៅភិរុណ លើកទឹកចិត្ត កម្លាំងចំរុះឈរជើង ប្រចាំការនៅតាម គោលដៅ ចំនួន៧ មណ្ឌល ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រ ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖    ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ  ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានដឹកនាំក្រុមការងារ  ចុះផ្តល់កម្លាំងចិត្ត និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនដល់កម្លាំងចម្រុះ កំពុងឈរជើងប្រចាំការ នៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅតាមគោលដៅចំនួន៧មណ្ឌល ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

គោលដៅចំនួន៧មណ្ឌលនោះរួមមាន៖ មណ្ឌលសកម្មភាព ភូមិព្រែកសំរោង, មណ្ឌលព្រែកសំរោង១ , មណ្ឌលព្រែកសំរោង២ និងមណ្ឌលព្រែកសំរោង៣ ។

គួរបញ្ជាក់ថា៖  មណ្ឌលសកម្មភាពទប់ស្កាត់ប្រឆាំងជំងឺកូវីដ-១៩ មានតួនាទីសំខាន់ គឺមិនគ្រាន់តែ ធ្វើជារដ្ឋបាលភូមិ ដោយត្រូវពិនិត្យ គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ សំដៅជម្រុញពួកគាត់អនុវត្តឱ្យបាននូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្តាល ក្នុងការបិទខ្ទប់នេះ និងធ្វើការក្តាប់សតិអារម្មរបស់ប្រជាពលរដ្ឋ អំពីការលំបាកនានា ការសុំជំនួយស្បៀងអាហារ ជាដើមក្រោយទទួលរងផលប៉ះពាល់ នៃព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈប៉ុណ្ណោះទេ ប៉ុន្តែបាន រួមចំណែកយ៉ាងសកម្ម ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមសហការគោរពអនុវត្តតាម ការណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ជាពិសេស ផ្សព្វផ្សាយបន្តអំពីគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន  គឺ «៣ការពារ និង៣កុំ »សំដៅបង្ការ ទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំទៀតផង៕

អត្ថបទទាក់ទង