រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យព្រំប្រទល់រដ្ឋបាលដែលមានភាពមិនច្បាស់លាស់រវាងស្រុកស្អាង

ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅចំណុចព្រំប្រទល់រដ្ឋបាលដែលមិនទាន់មានភាពច្បាស់រលាស់ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យព្រំប្រទល់រដ្ឋបាលដែលមានភាពមិនច្បាស់លាស់រវាងស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅភ្នំទំពែក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។មានប្រសាសន៍ក្នុងឱកាសសំណេះសំណាល ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការពិភាក្សាជាមួយប្រជាពលរដ្ឋ និងបានស្ដាប់នៅសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានទីលំនៅ នៅទីនោះ ដើម្បីមានភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ នាពេលទទួលបានសេវារដ្ឋបាលជូនពួកគាត់នាពេលខាងមុខ។ បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារទាំងអស់ បានចុះពិនិត្យទីតាំងព្រំប្រទល់រដ្ឋបាលដែលមានភាពមិនច្បាស់លាស់ផងដែរ។

អត្ថបទទាក់ទង