ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់លើផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម សម្រាប់គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល (Cetral Regional Road Connectivity Project-CRRCP) ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងមន្ត្រីជាច្រើនរូបផងដែរ។កិច្ចប្រជុំនេះក្នុងគោលបំណង ពិនិត្យ ពិភាក្សាអំពីគម្រោង និងវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព។








