រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល បានប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦

+++++++++++++++ខេត្តកណ្តាល៖ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.) ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើនរូប។ថ្លែងក្នុងពិធីនេះ លោកជំទាវ នួន នារតី បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែល គ.ក.សក. ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ដែលសម្រេចបានក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងដាក់ចេញនូវទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រី និងកុមារ។លោកជំទាវ នួន នារតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការរបស់សមាជិក គ.ក.ស.ក. មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកអនុវត្តការងារបម្រើផលប្រយោជន៍ស្ត្រី និងកុមារឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ ជាមួយគ្នានេះ លោកជំទាវ ប្រធានគ.ក.ស.ក ខេត្ត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវ បង្កើនកិច្ចសហការរវាងមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ពង្រឹងការតាមដាន និងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ស្ត្រី និងកុមារឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញការផ្សព្វផ្សាយច្បាប់ គោលនយោបាយ និងកម្មវិធីពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយ ដើម្បីធានាថាស្ត្រី និងកុមារទទួលបានការការពារ និងមានឱកាសស្មើភាពក្នុងសង្គម។ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ក៏បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ សូមបន្តអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងតម្លាភាព ដោយផ្តោតសំខាន់លើការការពារសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍសមត្ថភាពស្ត្រី និងកុមារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ទន្ទឹមនឹងនេះ លោកជំទាវអភិបាលរងខេត្ត បានកោតសរសើរ វាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារដែល គ.ក.ស.ក. ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ដែលខិតខំសម្រេចបានប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងវិស័យការងារសេវាសង្គម និងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ។

អត្ថបទទាក់ទង