++++++++++++++ខេត្តកណ្ដាល៖ នារព្រឹកថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៦ ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សៀ សៀកណៃ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានទទួលមរណភាព ត្រូវនឹងថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ពិធីបុណ្យស្ថិតនៅគេហដ្ឋានសព ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងប្រតិភូខេត្ត បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សៀ សៀកណៃ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។ឯកឧត្តមទាំងពីរ បានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សៀ សៀកណៃ ដែលជាការបាត់បង់នូវ មាតា និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។








