ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌីម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោក នាក់ សុខា ប្រធាននាយកដ្ឋាន នៃក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់នៅរដ្ឋបាលខេត្តកណ្ដាល ដោយមានការចូលរួមពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោក-លោកស្រី នាយកទីចាត់ការចម្រុះសាលាខេត្ត និងមន្ត្រីជាច្រើនអ្នកផងដែរ។កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមចំណែកការអនុវត្តស្នួល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ ក្រសួងអធិការកិច្ច បានចាត់គណៈប្រតិភូ អធិការកិច្ចលើវិស័យរដ្ឋបាល ចុះធ្វើអធិការកិច្ចលើ (១)ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ (២)ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចលទ្ធកម្មសាធារណៈ ក្នុងការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។











