រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល

+++++++++ខេត្តកណ្តាល៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ឆ្នាំ២០២៦ របស់ខ្លួន នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតី លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន (គ.ក.ស.ក) ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក (គ.ក.ស.ក)ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ សំដៅលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់ស្ត្រី និងកុមារក្នុងខេត្តកណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។សូមជម្រាបថា កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួនដូចជា៖ ១.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែឧសភា របស់ គ.ក.ស.ក ខេត្ត (លើកទី២៣) អាណត្តិទី៤ ឆ្នាំ២០២៦។ ២. ពិនិត្យពិភាក្សា និង អនុម័ត សេចក្តីព្រាង របាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២៦។ ៣.ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ៤. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងវិស័យពាក់ព័ន្ធនានា ។ ៥. ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាង ផែនការសកម្មភាពរបស់ គ.ក.ស.ក.ខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៦ ។ ៦. ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការសកម្មភាពរបស់ គ.ក.ស.ក.ខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០២៦។ ៧. ពិនិត្យ ពិភាក្សា និងអនុម័ត ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ គ.ក.ស.ក ខេត្ត ឆ្នាំ២០២៦។ ៨. បញ្ហាផ្សេងៗ។ ៩. មតិបូកសរុប និងបិទអង្គប្រជុំ។

អត្ថបទទាក់ទង