រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើគម្រោងសាងសង់សាលាខេត្តកណ្ដាលថ្មី

ខេត្តកណ្តាល៖ ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើគម្រោងសាងសង់សាលាខេត្តកណ្ដាលថ្មី ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ទីរជំនាញជុំវិញខេត្តផងដែរ។ សូមបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងផ្តល់អនុសាសន៍លើចំណុចសំខាន់ៗ សំដៅធានាថាគម្រោងសាងសង់សាលាខេត្តថ្មី មានគុណភាព សុវត្ថិភាព សោភ័ណភាព សាងសង់បានរួចរាល់តាមការគ្រោងទុក សម្រាប់បំពេញតម្រូវការការងាររដ្ឋបាលបានយូរអង្វែង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

អត្ថបទទាក់ទង