ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល។ គូរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះបន្ទាប់ពីសាងសង់រួច និងជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកចរាចរណ៍ និងចំណេញពេលវេលា សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្តនៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ។ គួរបញ្ជាក់ផងដែរថាផ្លូវនេះមានបណ្ដោយ ៣ ៩១០ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានស្ពានបេតុងប្រវែង ៣០ម៉ែត្រ ទទឹង ១៤ម៉ែត្រ និងលូប្រអប់ ០៣ កន្លែង។







