រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។កិច្ចប្រជុំនេះ គឺមានគោលបំណងធានាឱ្យនិមិត្តសញ្ញានីមួយៗមានអត្ថន័យស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋានីមួយៗ ។ សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធZoom ជាមួយ នឹងរដ្ឋបាលឃុំ សង្កាត់ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល រួមមាន ស្រុកពញាឮមាន១១ឃុំ ស្រុកលើកដែកមាន៧ឃុំ ស្រុកខ្សាច់កណ្តាលមាន ១២ឃុំ ស្រុកកោះធំមាន៦ឃុំ និងក្រុងសំពៅពូនមាន៥សង្កាត់។

អត្ថបទទាក់ទង