រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស ដើម្បីពង្រឹងការងារការទូត សេដ្ឋកិច្ច»

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស ដើម្បីពង្រឹងការងារការទូត សេដ្ឋកិច្ច» តាមប្រព័ន្ធអនឡាញ ក្រោមអធិបតី លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់ផលិតផលអាទិភាព និងទីផ្សារអាទិភាពសម្រាប់ការនាំចេញ។ កំណត់វិស័យវិនិយោគឈានមុខ ដើម្បីទាក់ទាញមកកម្ពុជា។ កំណត់ផលិផលទេសចរណ៍ទុកផ្សព្វផ្សាយ (រួមមានផលិតផលប្រភេទកីឡា និងវប្បធម៌) និងទីផ្សារភ្ញៀវទេសចរ។ស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់ស្ថានតំណាងក្នុងការ អនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឱ្យបានកាន់តែប្រសិទ្ធភាព ទាន់ពេលវេលា។

អត្ថបទទាក់ទង