ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦នេះ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការត្រៀមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ដែលនឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបេីកចូលទស្សនាជាសាធារណ:សារមន្ទីរព្រះវិហារអដ្ឋរស្ស ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាព ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។សូមបញ្ជាក់ថា ពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈសារមន្ទីរព្រះវិហារអដ្ឋរស្ស នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។








