រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ នៅពេលមានសាលារៀនសមរម្យ និងអគារសិក្សាល្អហើយ សិស្សានុសិស្សទាំងអស់ត្រូវតែមានចំណេះដឹង និងរៀនកាន់តែពូកែជាមុន ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ ដែលនេះគឺជាគោលដៅរបស់យើងចង់បាន។ ការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ បច្ចុប្បន្ននេះប្រទេសជាតិរបស់យើងមានតម្រូវការធំធេងណាស់ នូវធនធានមនុស្សដែលមានសក្ដានុពល ដែលមានតម្រូវការអ្នកមានសមត្ថភាពការពារជាតិឱ្យបានច្រើនបន្ថែមទៀត ត្រូវអ្នកកសាងសេដ្ឋកិច្ចសង្គម ត្រូវការអ្នកបច្ចេកទេសវិទ្យាសាស្ត្រ ត្រូវការអ្នកជំនាញឯកទេសគ្រប់វិស័យទាំងអស់ ដើម្បីរួមគ្នាក្នុងការកសាងប្រទេសជាតិរបស់យើង ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនកាន់តែខ្លះបន្ថែមទៀត។ ប្រទេសយើងមានប្រជាជនគ្រប់រូបដែលមានសក្ដានុពល សម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារ នោះប្រទេសរបស់យើងនឹងមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយមិនមានប្រទេសណាមួយមកមើលងាយ ឬចង់មកឈ្លានពានប្រទេសយើងបានឡើង។ ដូច្នេះសិស្សានុសិស្សទាំងអស់ នៅពេលនេះមានឱកាសត្រូវតែខិតខំសិក្សារៀនសូត្រឱ្យទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍សម្រាប់ជីវិតខ្លួន ដើម្បីបានលើកកម្ពស់ជីវភាពរបស់ខ្លួន ជួយដល់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើង។

អត្ថបទទាក់ទង