រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលតម្រង់ទិស “ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុកតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ”ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៣

++++++++++++++រដ្ឋបាលខេត្តកណ្ដាល បានរៀបចំបើកបណ្តុះបណ្តាលតម្រង់ទិស “ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុកតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ”ជូនដល់សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៣ ដែលមានរយៈពេល២ថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ខេត្តកណ្ដាល ក៏បានជម្រាបជូនឱ្យដឹងផងដែរថា សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកណ្តាល ត្រូវបានបង្កើតឡើងដោយសន្និបាត កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០០៦ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការតាមលិខិត លេខ ៦១២ ស.ជ.ណ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ដែលមានឈ្មោះថា សមាគមក្រុមប្រឹក្សាឃុំ ខេត្តកណ្តាល ហើយគោលបំណងសំខាន់ នៃការបង្កើតសមាគម គឺប្រមូលសម្លេងរួមគ្នា សំដៅលើកកំពស់ឋានៈ និងអភិវឌ្ឍន៍ សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់ សមាជិក កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិ ប្រជាធិបតេយ្យ។លោកប្រធានសមាគមក៏បានបញ្ចាក់បន្ថែមទៀតថា ការបណ្ដុះបណ្ដាលនៅពេលនេះ គឺដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់ការយល់ដឹង របស់ប្រធានក្រុមប្រឹក្សាក្រុង-ស្រុកនៅទូទាំងខេត្ត ហើយរដ្ឋបាលស្រុក និងរដ្ឋបាលឃុំគឺជា នីតិបុគ្គល ហើយនីតិបុគ្គលនេះត្រូវគ្រប់គ្រងដោយ “ក្រុមប្រឹក្សា “មួយដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយផ្ទាល់ ឬអសកល ស្របតាមច្បាប់ជា ធរមាន។លោកក៏បានស្នើសមាជិក សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចូលរួមពិភាក្សាឱ្យបានផុសផុល ចែករំលែកបទពិសោធន៍ឱ្យគ្នា ទៅវិញទៅមកអំពី ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីស្វែងរកចំនុចខ្វះខាត ហើយចូលរួមកែលម្អ ដើម្បីអនុវត្តតួនាទី ភារកិច្ច ទទួលបានជោគជ័យ ស្របតាមច្បាប់ និងគោលនយោបាយជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទទាក់ទង