ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការអនុវត្តការងារប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវិដ១៩ នៅស្រុកកៀនស្វាយ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក កងកម្លាំងទាំង៣។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរស្រុកកៀនស្វាយ ត្រូវបន្តពង្រឹងការងារបន្ថែមទៀត ត្រូវបន្តការត្រួតពិនិត្យ និងស្រាវជ្រាវកំណត់មុខសញ្ញាចំពោះអ្នកដែលសង្ស័យពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល ដោយមានការការពារ យាមកាមឱ្យបានត្រឹមត្រូវ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍ក្នុងពេលឆាប់ៗខាងមុខនេះ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176724925_3736711989790346_5104094054623523313_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176530142_3736712109790334_3029888604837874183_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176127760_3736712033123675_1827569177835063551_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/174703774_3736713283123550_1713901938146426007_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176071720_3736712879790257_5044722836507282256_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175944094_3736712736456938_2017031636456921520_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175868567_3736712179790327_8592365168923719995_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175769124_3736713179790227_798439222613346547_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175652736_3736712439790301_3243686340663109685_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175401330_3736712356456976_4925197518414884434_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175333677_3736712546456957_4187006523719457337_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175027597_3736713086456903_6569300841562778510_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/174682745_3736712673123611_2109654608078826224_n.jpg)