រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាព ជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០»

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាព ជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធអនឡាញ Zoom meeting ដោយមានការចូលរួមពី លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីកងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងពិធីនេះដែរមានគោលបំណង ដើម្បីបង្កើតកម្រងការងាររួមក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់បរិយាកាសអំណោយផលប្រកបដោយបរិយាបន្ន ដើម្បីអនុញ្ញាតឱ្យក្មេងស្រីបានបណ្តុះបណ្តាល និងអភិវឌ្ឍភាពជាអ្នកដឹកនាំ ជំរុញឱ្យក្មេងស្រីក្លាយជាទុនមនុស្សដ៏មានតម្លៃ និងពង្រឹងភាពជាពលរដ្ឋឆ្នើមនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់។

អត្ថបទទាក់ទង