++++++++++ខេត្តកណ្តាល៖ ដោយមានកាអនុញ្ញាត ពីឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហេរញ្ញិកគណៈកម្មាធិការសាខាកក្រកខេត្តកណ្តាល ដឹកនាសមាជិកគណ:កម្មាធិការសាខា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធ zoomeeting លើរបាយការណ៍ ពិនិត្យឡើងវិញពាក់ កណ្ដាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរងទី២ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាទាង២៥រាធានីខេត្ត ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីឈានទៅកំណត់នូវទិសជាយុទ្ធសាស្ត្រ ៥ ឆ្នាំបន្តសម្រាប់ការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទីពីរ ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។










