ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សាការងារ ស្តីពីការផ្តល់សេវាសុខាភិបាលដល់ជនរងគ្រោះ និងអនីតិជន ក្នុងមជ្ឈមណ្ឌលទាំង៣ទីតាំង ដែលមានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានមណ្ឌលទាំង៣ លោក-លោកស្រីមណ្ឌលសុខភាពស្រុក និងមន្ត្រីជំនាញផងដែរ។កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាទៅលើបញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីស្វែករកដំណោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅធានាឱ្យបាននូវការផ្ដល់សេវាបានកាន់តែល្អប្រសើរ។











