ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ សារមន្ទីរព្រះវិហារអដ្ឋរស្ស ស្ថិតនៅទីតាំងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅស្រុកពញាឮ ខេត្តកណ្តាល









