ខេត្តកណ្តាល៖នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀនក្របខ័ណ្ឌដែលត្រូវចូលនិវត្តន៍នៅក្នុងឆ្នាំសិក្សា សម្រាប់ឆ្នាំ២០២៥-២០២៦ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក ផងដែរ។ថ្លែងកិច្ចប្រជុំ ឯកឧត្តម ប៊ុន ផេង បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុកត្រូវខិតខំយកចិត្តទុកដាក់ និងសូមរួមគ្នាពិនិត្យពិភាក្សាទៅលើបញ្ហាប្រឈមនានាពាក់ព័ន្ធ ដើម្បីស្វែករកដំណោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅធានាឱ្យបាននូវការផ្ដល់សេវាអប់រំដល់សិស្សានុសិស្សបានកាន់តែល្អប្រសើរនៅមូលដ្ឋាន។









