ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទពីស្បែក របស់ក្រុមហ៊ុន (CENTURY LEATHERWARE (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅផ្លូវជាតិ៥១ ក្បាលដីលេខ១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ និង អាជ្ញាធរស្រុកផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមដំណើរការមានតម្រូវការពលកម្មចំនួន ៧២០នាក់ ក្នុងនោះបរទេសចំនួន ១១នាក់ និងពេលដំណើរការពេញសមត្ថភាពមានតម្រូវការ ចំនួន ២៨៨០នាក់ ក្នុងនោះបរទេសចំនួន ៣៩នាក់។







