++++++++++++++ខេត្តកណ្តាល៖ គ្រោះមហន្តរាយដែលបានកើតមាននៅក្នុង ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល គ្រួសារដែលបានរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ មានប្រជាពលរដ្ឋរងគ្រោះចំនួន ២៣គ្រួសារ។ ជាការឆ្លើយតប នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការី បាននាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ២៣គ្រួសារ ក្នុងនោះរួមមាន៖ ភូមិព្រែកតាបែន ចំនួន ៣គ្រួសារ ភូមិព្រែកថ្មី ១៥គ្រួសារ ភូមិឈេីទាល ១គ្រួសារ ភូមិក្រោម ២គ្រួសារ ភូមិកណ្ដាល ចំនួន ២គ្រួសារ។ មានប្រសាសន៍សំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម នូ សាខន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកអ្នកណាម្នាក់ចោលឡើយ» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។ឯកឧត្តម នូ សាខន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះ សម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ជាពិសេសនោះគឺត្រូវរក្សាសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យ ហូបស្អាត និងផឹកស្អាត។ ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំង សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ដោយសារអាកាសធាតុមានការប្រែប្រួលអាចមានជាភ្លៀងលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដូច្នេះហើយយើងត្រូវពិនិត្យស្ថានភាពផ្ទះរបស់យើង ដើម្បីកុំឱ្យរងគ្រោះដូចករណីខាងលើនេះទៀត។សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលបានប្រគល់ជូនដល់គ្រួសាររងគ្រោះរួមមាន៖ គ្រួសារខូចខាតផ្ទះទាំងស្រុង មានចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស ឃីត១កញ្ចប់ កៅស៊ូតង់ ១ផ្ទាំង និងថវិកា ១,០០០,០០០រៀល។ គ្រួសារខូចខាតផ្ទះមធ្យមមាន ចំនួន ១៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស ឃីត ១កញ្ចប់ និងថវិកា ២០០,០០០រៀល៕
សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បាននាំយកអំណោយ មនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ២៣គ្រួសារ ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
- 1
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ប្រជាជនបរទេសអន្តោប្រវេសន្ត
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំស្ដាប់លទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៦
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ប្រជាជនបរទេសអន្តោប្រវេសន្ត
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំស្ដាប់លទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៦
- 1
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញគូភាគីទំនាស់(រវាងប្ដី-ប្រពន្ធ) ដើម្បីសម្របសម្រួលបញ្ចប់វិវាទ ចៀសវាងអំពើហិង្សាក្នុងគ្រួសារ
- 1
- ដោយ អ៊ុន ស្រីកែវ
-
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ រួមមាន៖ ភូមិពោធិ៍មៀវ ភូមិគគីរធំ
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំ សម្របសម្រួលគូភាគី មុននឹងឈានដល់ការអនុវត្តតាមសាលដីការបស់តុលាការ
- 1
- ដោយ អ៊ុន ស្រីកែវ
-
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ” មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្មនៃសហគ្រាសក្រៅប្រព័ន្ធ “
- 1
- ដោយ អ៊ុន ស្រីកែវ
-
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ
- 1
- ដោយ អ៊ុន ស្រីកែវ