+++++++++++++ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន្ត បានធ្វើការផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ប្រជាជនបរទេសអន្តោប្រវេសន្ត ក្រោមអធិបតីភាពឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តមឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ជនបរទេស អន្តោប្រវេសន្ត និងជនភៀសខ្លួន នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន្ត ក្រសួងមហាផ្ទៃនិង ដោយបានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង-ស្រុក ទាំង១៣ អាជ្ញាធរមូលដ្ឋានដែលជាមេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្ដាលផងដែរ។ឯកឧត្តមឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ជនបរទេស អន្តោប្រវេសន្ត និងជនភៀសខ្លួន នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កន្លងមកក្រសួងមហាផ្ទៃក៏បានសង្កេត ឃើញថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅមានភាពស្រពិចស្រពិល អំពីគោលការណ៍ច្បាប់ដែលនាំឲ្យមានភាព ស្ទាក់ស្ទើរក្នុងការចេញលិខិតរដ្ឋបាល ឬលិខិតអត្រានុកូលដ្ឋានដល់សហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោ ប្រវេសន្តដែលត្រូវបានគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសរាជធានី ខេត្តដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ឬត្រូវបានក្រសួងមហាផ្ទៃ ពិនិត្យចេញប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍រួចហើយ។ឯកឧត្តមប្រធាននាយកដ្ឋាន បានបញ្ជាក់បន្ថែមទៀតថា៖ ដើម្បីឲ្យការផ្តល់សេវារដ្ឋបាលកាន់តែ មានភាពល្អប្រសើរ សម្រាប់បម្រើសេចក្តីត្រូវការចាំបាច់របស់សហព័ទ្ធជាខ្មែរ និងកូនរបស់គាត់ដែលត្រូវបាន ដកហូតឯកសារ ព្រមទាំងជនបរទេសអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ និងអង្គភាពនគរបាលគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ធដូចខាងក្រោម៖១-ត្រូវផ្តល់សំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) ដល់គ្រួសារ និងសមាជិកគ្រួសារជាខ្មែរ ដែលមានកំណត់ហេតុដក ហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចេញដោយក្រុមការងារដកហូតឯកសារ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅពេលមានការស្នើសុំ។២-ត្រូវផ្តល់សំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សំបុត្រមរណៈភាព សៀវភៅស្នាក់នៅ (ក២) លិខិតបញ្ជាក់កិរិយាមាយាទ លិខិតបញ្ជាក់ទីលំនៅ ឬលិខិតបញ្ជាក់ផ្សេងៗ ទៀត(ដោយត្រូវបញ្ជាក់ច្បាស់អំពីសញ្ជាតិ) ដើម្បីឆ្លើយតបតម្រូវការរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច ដល់ជនបរទេសដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅពេលមានការស្នើសុំ។ ចំពោះកូនជនបរទេស ដែលជាអនីតិជន ត្រូវភ្ជាប់មកជាមួយប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ របស់ឪពុក ឬម្តាយ។៣-ការផ្តល់ ឬចេញលិខិតទាំងឡាយខាងលើនេះ ត្រូវអនុវត្តស្របតាមបែបបទ នីតិវិធី បទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន និងឋានានុក្រមដែលបានកំណត់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាចត្រូវបានប្រើប្រាស់ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ និងទទួលបាននូវការផ្តល់ សេវារដ្ឋបាល សេវាសាធារណៈនានា លើកលែងតែសិទ្ធិដែលត្រូវបានហាមឃាត់ដោយច្បាប់ចំពោះ ជនបរទេស។ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត៖ បានស្នើដល់អាជ្ញាធរ និងកងកម្លាំង ជាពិសេស មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអ្នកពាក់ព័ន្ធ ដែលជាមន្ត្រីនៅកៀកផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជនបរទេសនៅក្នុងមូលដ្ឋាន ដូចខាងក្រោម៖ទី១. ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់៖ នូវការបង្ហាញខ្លឹមសារ និងបច្ចេកទេសផ្លូវច្បាប់ពីសំណាក់លោក ប្រធាននាយកដ្ឋាន និងក្រុមការងារថ្នាក់ជាតិ ដើម្បីក្តាប់ឱ្យបានច្បាស់ពីបែបបទ ឯកសារតម្រូវ និងនីតិវិធីនៃ ការរៀបចំតារាងឧបសម្ព័ន្ធ។ទី២. ពង្រឹងការពិនិត្យភស្តុតាង និងឯកសារឱ្យបានម៉ឺងម៉ាត់៖ រាល់ការចុះបញ្ជីអត្រានុកូលដ្ឋាន ឬការពិនិត្យសុំ បញ្ចូលឈ្មោះកូនជនបរទេសក្នុងតារាងឧបសម្ព័ន្ធ ត្រូវតែធ្វើឡើងដោយផ្អែកលើឯកសារច្បាប់ច្បាស់លាស់ ហាមដាច់ខាតការយោគយល់មនោសញ្ចេតនា ជៀសវាង ការចេញសំបុត្រកំណើតខ្មែរខុសច្បាប់។ទី៣. លើកកម្ពស់ស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់៖ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្មៀន និងប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រូវរួមសហការគ្នាជាធ្លុងមួយ ក្នុងការចុះក្ដាប់ស្ថិតិ និងតាមដានវត្តមានជនបរទេសឱ្យបាន ហ្មត់ចត់ មន្ត្រីណាដែលប្រព្រឹត្តខុស ឬមានចេតនាបំភ័ន្តឯកសារ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ប្រជាជនបរទេសអន្តោប្រវេសន្ត
- 70
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
- 70
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦
- 70
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក
- 70
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
- 70
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសូមចម្រើនពរស្នើសុំផ្ទេរដីស្រះរួមភូមិមួយកន្លែង
- 70
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
- 70
- ដោយ អ៊ុន ស្រីកែវ
-
វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ
- 70
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦
- 70
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល
- 70
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ
- 70
- ដោយ អ៊ុន ស្រីកែវ