ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ណែនាំដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តកណ្តាល ត្រូវធ្វើបច្ចុប្បន្នភាពរោងចក្រ សហគ្រាស ទាំងអស់ក្នុងខេត្តកណ្តាល ដោយត្រូវជំរុញរោងចក្រសហគ្រាសណាដែលមិនទាន់ជាសមាជិករបស់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) អោយចូលរួមជាសមាជិក(ប.ស.ស) ដើម្បីឱ្យបងប្អូនកម្មករ និយោជិត ទាំងអស់ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស)ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជេីញដឹកនាំក្នុងកិច្ចប្រជុំស្ដាប់លទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ដើម្បីឱ្យបងប្អូនកម្មករ និយោជិត ទទួលបាននូវអត្ថប្រយោជន៍ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ នោះលុះត្រាតែរោងចក្រ សហគ្រាសទាំងអស់នោះ ជាសមាជិករបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដូច្នេះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តកណ្តាល ត្រូវខិតខំជំរុញឱ្យ រោងចក្រ សហគ្រាសទាំងអស់ ក្នុងខេត្តកណ្ដាលត្រូវចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដើម្បីឱ្យកម្មករ និយោជិកទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមនេះ។
កិច្ចប្រជុំស្ដាប់លទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៦
- 69
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសូមចម្រើនពរស្នើសុំផ្ទេរដីស្រះរួមភូមិមួយកន្លែង
- 69
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
- 69
- ដោយ អ៊ុន ស្រីកែវ
-
វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ
- 69
- ដោយ អ៊ុន ស្រីកែវ