++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ សាលាគណខេត្តកណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ:មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ របស់សាលាគណខេត្តកណ្ដាល ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្ដាល និងដោយបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅវត្តសុវណ្ណវារី(ហៅវត្តព្រែកតាទែន) នៅស្រុកពញាឮ ខេត្តកណ្ដាល។បន្ទាប់ពីព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធរគណខេត្តកណ្តាល អានសង្ឃប្រកាសអនុសំវច្ឆរ:មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋ នៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ពិធីផ្សព្វផ្សាយអនុសំវច្ឆរ:មហាសន្និបាតមន្រ្តីសង្ឃលើកទី៣៣ ដែលទើបបញ្ចប់ទៅនេះ បានដាក់ចេញនូវទិសដៅ និងសង្ឃប្រកាស់យ៉ាងច្បាស់លាស់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវត្តអារាម និងសេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ ហើយក្នុងនាមជាអាជ្ញាធរខេត្ត សូមអំពាវនាវដល់ព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារសង្ឃប្រកាសនេះឱ្យមានប្រសិទ្ធភាពដើម្បីរក្សា នូវជំនឿជឿជាក់របស់ពុទ្ធបរិស័ទ និងធានាបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិយើង និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍ "មូលធនមនុស្ស”។ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា៖ ព្រះពុទ្ធសាសនា មិនត្រឹមតែជាជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាលាបណ្តុះបណ្តាលសីលធម៌ គុណធម៌ និងវិជ្ជាជីវ ការផ្សព្វផ្សាយ អនុសំវច្ឆរ:មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ពីការយកព្រះទ័យទុកដាក់ខ្ពស់ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ដល់ប្រជាជន គ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស។ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា៖ អនុសំវច្ឆរ:មហាសន្តិបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ក៏បានដាក់ចេញនូវសង្ឃប្រកាស រួមគ្នាតែមួយ ទាំងគណៈមហានិកាយ ទាំងគណៈធម្មយុត្តិកនិកាយ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ការប្រត្តិបត្តិ ព្រះធម៌វិន័យ ពង្រឹងវិស័យពុទ្ធិកសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាព តាមស្មារតី អនុសំវច្ឆរ:មហាសន្តិបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣នេះ និងបានជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំឆ្ពោះទៅរកសេចក្តីថ្លៃថ្នូ ជូន ជាតិមាតុភូមិ ប្រជាពុទ្ធបរិស័ទ ដោយឆន្ទៈប្តេជ្ញាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយ គណៈសង្ឃទាំងពីរគណៈ រួមទាំងលិខិតបទដ្ឋានដែលមានស្រាប់។ឯកឧត្តមរដ្ឋលេខាធិការ៖ បានបន្ថែមទៀតថា ពិធីផ្សព្វផ្សាយអនុសំវច្ឆរ:មហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣៣ និងពិធីបើកបវេសនកាល ពុទ្ធិកសិក្សានាឆ្នាំ២០២៦-២០២៧ ដ៏មានសារៈសំខាន់នាពេលនេះ នឹងធ្វើឲ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានការរីកចម្រើនបន្ថែមទៀត លើការពង្រឹង រចនាសម្ព័ន្ធដឹកនាំព្រះសង្ឃ ការគ្រប់គ្រងវត្តអារាម ពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ក៏ដូចជាការចូល រួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ជារកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរក្សាស្ថេរភាព សន្តិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ: មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ របស់សាលាគណខេត្តកណ្ដាល
- 48
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្ដាល
- 48
- ដោយ អ៊ុន ស្រីកែវ
-
អបអរសាទរពិធី “រុក្ខទិវា” ៩ កក្កដា ឆ្នាំ ២០២៦ ខេត្តកណ្តាល ស្ថិតនៅក្នុង ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល
- 48
- ដោយ អ៊ុន ស្រីកែវ
-
ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ”
- 48
- ដោយ អ៊ុន ស្រីកែវ
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
- 48
- ដោយ អ៊ុន ស្រីកែវ
-
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលិចទូកលង់ទឹកស្លាប់ចំនួន ២នាក់ នៅស្រុកកៀនស្វាយ
- 48
- ដោយ អ៊ុន ស្រីកែវ
-
ពិធីបូជាសព ឯកឧត្តម ប៉ុល ថូ អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ
- 48
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យការរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នៃកម្មវិធី “ បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ ”
- 48
- ដោយ អ៊ុន ស្រីកែវ
-
អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
- 48
- ដោយ អ៊ុន ស្រីកែវ
-
អញ្ជើញចូលរួមពី លោក-លោកស្រី នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ
- 48
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញសួរសុខទុក្ខវរៈកងទ័ពជួរមុខនៅព្រៃចាន់ កំពុងសម្រាកព្យាបាល ជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ
- 48
- ដោយ អ៊ុន ស្រីកែវ