++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងការពិគ្រោះយោបល់សេចក្តីព្រាងប្លង់គោលប្រេីប្រាស់ដី និងផែនការប្រេីប្រាស់ដីក្រុងអរិយក្សត្រ ខេត្តកណ្តាលក្រោមធិបតីភាព ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ សិក្ខាសាលានេះប្រារព្ធធ្វេីឡេីងនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។ មានប្រសាសន៍ក្និងឱកាសនោះ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា៖ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូល បង្ហាញលទ្ធផលនៃការសិក្សា និងផ្ទៀងផ្ទាត់ទិន្នន័យបច្ចេកទេស ដើម្បីធានាថាការអភិវឌ្ឍ ក្រុងអរិយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មី ប្រកបដោយនិរន្តរភាព សោភ័ណភាព និងសណ្តាប់ធ្នាប់ល្អ។ ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងថា ៖ ក្រុងអរិយក្សត្រមានសក្តានុពលខ្ពស់ផ្នែកភូមិសាស្ត្រ ដោយសារស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ និងអមដោយដងទន្លេ ដែលទាមទារឱ្យមានការរៀបចំឱ្យបានហ្មត់ចត់បំផុត។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រមូលរាល់ធាតុចូល យកមកបញ្ចូលក្នុងផែនការមេនេះ ដើម្បីឱ្យប្លង់គោលនេះក្លាយជាផែនទីបង្ហាញផ្លូវដ៏ពិតប្រាកដសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់។ សូមបញ្ជាក់ថា៖ ចំណុចសំខាន់ៗនៃប្លង់គោលដែលត្រូវបានពិភាក្សាគឺ៖ការបែងចែកតំបន់ប្រើប្រាស់ដី,រៀបប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ការអភិរក្ស និងបរិស្ថាន,ការផ្ទៀងផ្ទាត់ទិន្នន័យជាដើម។
សិក្ខាសាលា ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងការពិគ្រោះយោបល់សេចក្តីព្រាងប្លង់គោលប្រេីប្រាស់ដី និងផែនការប្រេីប្រាស់ដីក្រុងអរិយក្សត្រ ខេត្តកណ្តាល
- 72
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសូមចម្រើនពរស្នើសុំផ្ទេរដីស្រះរួមភូមិមួយកន្លែង
- 72
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
- 72
- ដោយ អ៊ុន ស្រីកែវ
-
វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ
- 72
- ដោយ អ៊ុន ស្រីកែវ