++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ។ មានមតិសំណេះសំណាល ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការពារថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា៖ កងអង្គរក្ស គឺជាកម្លាំងស្នូលដ៏មានសារៈសំខាន់ក្នុងការធានានូវសន្តិភាព និងស្ថិរភាព ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល។ក្នុងឱកាសនោះដែរឯកឧត្តមបានថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានកងអង្គរក្ស ដែលជានិច្ចកាលតែងតែសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ អគ្គីភ័យជាដើម នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបានសំណូមពរដល់បញ្ជាការដ្ឋានអង្គរក្ស សូមបន្តកិច្ចសហការគ្នាជាមួយរដ្ឋបាលខេត្តដើម្បីចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ ផ្សេងៗកើតឡើងបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភនូវ៖ ទឹកសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ បញ្ជាការដ្ឋានអង្គរក្ស សម្រាប់ប្រើប្រាស់ និងដើម្បីជាការលើកទឹកចិត្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។
ពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
- 72
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសូមចម្រើនពរស្នើសុំផ្ទេរដីស្រះរួមភូមិមួយកន្លែង
- 72
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
- 72
- ដោយ អ៊ុន ស្រីកែវ
-
វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល
- 72
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ
- 72
- ដោយ អ៊ុន ស្រីកែវ